Tuesday, June 15, 2021

ហាងខារ៉ាអូខេ យីហោ ផាត ធី ​ដែលផ្គើនមិនស្តាប់ការណែនាំ​ ត្រូវ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ ចុះ​ធ្វើ​ការបិទ​និង​ឃាត់​មនុស្ស​ជា​ច្រើ​ន​នាក់​យកទៅ​ធ្វើច​ត្តា​ឡី​ស័ក....

ភ្នំពេញ: ហាងខារ៉ាអូខេមួយកន្លែងយីហោ ផាត ធី នៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ប៉ប្រក​ត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បើ​ក​ទទួលភ្ញៀវ​ចូល​ច្រៀង​លេង​យ៉ាង​សប្បាយ​ដោយ​ផ្គើន​នឹង​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី មិន​ខ្លាច​ការឆ្លង​រីករាលដាលនៃជំងឺ​កូ​វីដ-​១៩ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ចុះ​ធ្វើ​ការបិទ​និង​ឃាត់​មនុស្ស​ជា​ច្រើ​ន​នាក់​យកទៅ​ធ្វើច​ត្តា​ឡី​ស័ក កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​យប់ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២១​។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ដោយសារតែ​ជំងឺ​កូ​វីដ​១៩​កំពុង​វាយលុក​ក្នុងប្រទេស​កម្ពុជា ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ហាង​ផឹកស៊ី ក្លឹប​កម្សាន្ត ការ​ជួប​ជុំ និង​ការលក់​គ្រឿង​ស្រវឹង ដើ​ម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាលនៃជំងឺដ៏កាចសាហាវនេះ។

នៅវេលា​កើត​ហេតុ​ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​សម្ងាត់​ថា ​ទី​តាំងហាង​ខារ៉ាអូខេ យីហោ ផាត​​ធី ខាង​លើ​លួច​បើ​ក​ទទួលភ្ញៀវ​ជា​ច្រើន​ចូល​ច្រៀង​លេង​យ៉ាង​សប្បាយ​ដោយ​មិន​ខ្លាច​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង​ផ្គើន​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ទើប​កម្លាំង​គណៈបញ្ជា​ការ​ឯកភាព​ចុះបង្ក្រាប​ និងបិទ​ជាប​ណ្ណោះ​អាសន្ន​។

សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការខាង​លើ​នេះ ​កម្លាំង​សមត្ថកិច្ច​ធ្វើការឃាត់ខ្លួន​មនុស្ស​ចំនួន ៣២​នាក់ ក្នុងនោះ​នារី​១៦​នាក់ នាំយកទៅ​ធ្វើច​ក្តា​ឡី​ស័ក​ នៅ​ស្នងការ​រាជធានី​ភ្នំពេញ​៕​


0 Reviews:

Post a Comment