Saturday, June 19, 2021

គោយន្ត​កែច្នៃ​ដឹក​ពាង​បើក​ក្នុងស្ថានភាព​ស្រវឹង បុក​ម៉ូតូ​ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ.....


បន្ទាយមានជ័យ៖ គោយន្ត​កែច្នៃ​ដឹក​ពាង​១​គ្រឿង​បើក​ក្នុងស្ថានភាព​ស្រវឹង​ ហើយ​មិន​ប្រកាន់ស្តាំ​ស្រាប់តែ​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​អ្នកបើក​ និង​អ្នកជិះ​ម៉ូតូ​២នាក់​នៅ​កន្លែង កាលពីវេលា​ម៉ោង​១០យប់ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩​C ត្រង់ចំណុច​ចន្លោះ​បង្គោល​ភ្លើង​លេខ​២៥៤-២៥៥ ក្នុងភូមិ​រោង​គោ​ដើម ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយ មានជ័យ ។​

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា​ ជនរងគ្រោះ​មានឈ្មោះទី១ ឌិត ហាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ ជា​ប្រជា​ការពារ​ឃុំ នៅ​ភូមិ​គោក​ពន្លៃ ឃុំ​ចំណោម ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ជា​អ្នកបើក​ម៉ូតូ មិន​ពាក់មួក​សុ​វត្តិភាព ស្លាប់​នៅកន្លែងកើតហេតុ។ ទី​២ ​ឈ្មោះ បុត្រ ផា ភេទប្រុស អាយុ ៤១ឆ្នាំ ជា​ប្រជា​ការពារ​ឃុំ នៅ​ភូមិ​គោក​ពន្លៃ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ជា​អ្នករួមដំណើរ​ម៉ូតូ មិន​ពាក់មួក​សុ​វត្តិភាព ស្លាប់​នៅ​កន្លែងកើតហេតុ ។​

មន្ត្រីនគរបាល​ចរាច​រណ៍​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា​ មុនពេល​កើតហេតុ គោយន្ត​កែច្នៃមួយគ្រឿង ប្រភេទដឹក​ពាង គ្មាន​ផ្លាកលេខ​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​ ពី​ជើង​ទៅ​ត្បូង​បើក​ក្នុងស្ថានភាព​ស្រវឹង លុះ​បើក​មកដល់​ចំណុចកើតហេតុ​បើក​មិន​ប្រកាន់​ស្តាំ​ ក៏​បើក​ទៅបុកម៉ូតូម៉ាក ស្មាស់ ផលិត​ឆ្នាំ​២០០៩ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ន​.​ប I . ៣៣២០​ ធ្វើដំណើរបញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញ បណ្តាល​អ្នកបើក​ម៉ូតូ​ និង​អ្នករួមដំណើរស្លាប់ទាំង២នាក់​នៅ​កន្លែងកើតហេតុ​។​ មន្ត្រីនគរបាល​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា មូលហេតុ​មកពី​អ្នកបើក​គោយន្ត​ច្នៃ​ស្រវឹង​បើក​មិន​ប្រកាន់​ស្តាំ ។​

សព​ទាំង​២​នាក់​ត្រូវ​មន្ត្រីនគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក គោយន្ត​កែច្នៃ​ដឹក​ពាងនិង​ម៉ូតូ​ នគរបាល​យកទៅរ​ក្សា​ទុក​នៅ​អធិការដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕

0 Reviews:

Post a Comment