Tuesday, June 22, 2021

កូនលេងទឹកពាងលង់ស្លាប់ មិនអស់ចិត្ត ទាំងឪពុក ម្ដាយ និងយាយ យំបោកខ្លួន .....


រាជធានីភ្នំពេញ ៖
 អ្នកភូមិមានការអាណិតអាសូរគ្រប់គ្នា ដោយម្ដាយកូនខ្ចីនៅលើផ្ទះ ស្មានតែកូនរបស់ខ្លួនមកលេងផ្ទះយាយ បែរជាអកុសលស្រាប់តែមកលង់ទឹកពាងបណ្តាលឲ្យស្លាប់ ទាំងឪពុក និងយាយ យំបោកខ្លួន ទទួលយកសឹងមិនបាន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែលបានកើតទ្បើង កាលពីវេលាម៉ោង ៥ និង៣០ នាទី ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះដែលស្លាប់មានឈ្មោះ សុខ វុធី ភេទប្រុស អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ទីតាំងកើតហេតុខាងលើ ។

ក្នុងនោះបើតាមសម្ដីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឲ្យកូនប្រុសគាត់ជាជនរងគ្រោះទៅលេងផ្ទះជីដូន ក្បែរផ្ទះរបស់ខ្លួន ឯរូបគាត់នៅមើលថែកូនតូចម្នាក់ទៀតទើបសម្រាលបាន២ខែ ដោយប្ដីចេញទៅផ្ទះការបាត់ ។ លុះក្រោយមកក៏មានមេឃភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យម្ដាយទៅមើលកូននៅឯផ្ទះយាយ តែមិនឃើញ ក៏នាំគ្នាដើររកក៏ប្រទះឃើញក្មេងប្រុសរងគ្រោះលង់ទឹកក្នុងពាង រួចក៏ប្រញាប់លើកយកមកធ្វើចលនាសង្គ្រោះតែទោះបីធ្វើបែបណា ក៏ក្មេងប្រុសរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចសមត្ថកិច្ចក៏បានបញ្ជាក់ប្រាប់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពាងពិតប្រាកដមែន និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

0 Reviews:

Post a Comment