Tuesday, June 15, 2021

ចុះ​បង្ក្រាប​ទីតាំង​ការ​ខារ៉ាអូខេយីហោ ជីន ជន លួច​បើក​ផ្ទុយ​ពី​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់....

ភ្នំពេញ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ចុះ​បង្ក្រាប​ទីតាំង​ការ​ខារ៉ាអូខេយីហោ ជីន ជន ស្ថិតនៅ​តាមផ្លូវសហព័ន្ធ​រុស្សី សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលលួច​បើក​ផ្ទុយ​ពី​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដោយឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់ កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១។​

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ក្នុង​ប្រតិបត្តិការ​នោះ ​កម្លាំង​សមត្ថកិច្ចបាន​ឃុំខ្លួន​បុគ្គលិក​និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុង​ទីតាំង​ខារ៉ាអូខេ​នោះ​ជាបណ្ដោះអាសន្ន​ ដើម្បី​មាន​វិធានការ​បន្តដោយបាន​ចាក់សោរ និង​មាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ យាមកាមទាំងមុខ​ទាំងក្រោយ​ផងដែរ។

រហូតដល់​ម៉ោង​៣​ទាបភ្លឺ ថ្ងៃទី​១៥ ខែមិថុនា ស្រាប់តែបុគ្គិលិក និងអ្នកដែលជាប់ឃុំខាងក្នុងមានការ​ជ្រួល​ច្របល់​ លែង​ស្ដាប់​សមត្ថកិច្ច លែង​ខ្លាច​ដំបងឆក់ ក៏​នាំគ្នា​គាស់​ទ្វារ​សម្រុក​ចេញ​បាត់អស់៕

0 Reviews:

Post a Comment