Tuesday, June 15, 2021

រថយន្តដឹកទំនិញធុនធំមួយគ្រឿង បុកជាមួយរថយន្តស៊េរីទំនើប នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់....

រាជធានីភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿង បុកជាមួយរថយន្តស៊េរីទើប ដែលកំពុងបើកបរស្របទិសគ្នា រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបឋម ពីបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-8801 បើកតាមបណ្ដោយផ្លូវសុធារស ស្រាប់តែមានរថយន្តប្រភេទដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ ចង្កូតសាំ PSHN 0115 បើកក្នុងទិសដៅស្របគ្នា បានបុករថយន្ដគេពីក្រោយ បណ្ដាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុង ភ្លាមៗសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានមកដល់ធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕  

0 Reviews:

Post a Comment