Friday, June 4, 2021

រដ្ឋបាលខេត្តកណ្ដាល ចេញប្រកាសព័ត៌មានករណី ពលរដ្ឋលើកគ្នាតវ៉ានៅដីចម្ការបារាំង ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល រហូតឈានដល់ការបិទផ្លូវជាតិលេខ៥១ និងផ្ទុះអាវុធរបួសមនុស្សម្នាក់

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០ ២១នេះ បានសេចក្ដីជូនដំណឹងស្ដីពីការប្រមូលផ្ដុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋ ឈានដល់ការបិទផ្លូវជាតិលេខ៥១ នៅចំណុចដីរដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ដែលបានកើតឡើងនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ហើយក្នុងនោះក៏បានបណ្ដាលឱ្យពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងរបស់យោធា ១គ្រាប់។


នៅក្នុងសេចក្ដីជូនដំណឹងបានបកស្រាយថា ដីចម្ការបារាំងនោះ គឺជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យការពារជាតិ និងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ពោលគឺត្រៀមទុកជាទីតាំងសម្រាប់ដាក់សំរាម និងសំណល់រឹងចុងក្រោយកម្រិតតំបន់។


ទន្ទឹមនឹងនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក៏បាននិងកំពុងខិតខំសិក្សាស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល ពិតប្រាកដក្នុងរង្វង់ដីចម្ការបារាំង ដែលមានទំហំប្រមាណ ២៨០ ហិកតា។


ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖










0 Reviews:

Post a Comment