Wednesday, June 2, 2021

រថយន្តដឹកកម្មកររ៉េចង្កូតបុកដើមឈើនៅស្រុកឧដុង្គ របួសមនុស្ស​២១នាក់.....


កំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យ​ដឹងថា កាលពីវេលាម៉ោង​ប្រមាណ៦ព្រឹក ថ្ងៃទី២ ខែមិថុនានេះ ​មានក​រណីគ្រោះថ្នាក់ចរាចរណ៍មួយ​បាន​កើត​ឡើង​នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ដោយ​រថយន្តដឹកកម្មករមួយគ្រឿង បានរ៉េចង្កូតទៅបុកដើមឈើ ។

តាមការបញ្ជាក់ពីកម្លាំងនគរបាលថា ក្រោយទទួលបានព័ត៌មាន ជំនាញបានចុះទៅកាន់គោលដៅនិងបាន​ជួយសង្រ្គោះបន្ទាន់ ក្នុងនោះ កម្មករ កម្មការិនី រងរបួសមានចំនួន ២១នាក់ ស្រី ០៩ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០៦ នាក់ស្រី កំលាំងនគរបាលកំពុងបន្តជួយជនរងគ្រោះផ្សេងទៀត។

បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ៕







0 Reviews:

Post a Comment