Thursday, June 17, 2021

​រថយន្ដកាមរី​បា​ឡែ​ន​​ ត្រូវ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ធុន​យក្ស​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង ​ស្លាប់១នាក់ និង​៤​នាក់​ ​កៀប​ជាប់​ រងរបួស​ធ្ងន់​ស្រាល...


ភ្នំពេញ៖ មនុស្សម្នាក់បាន​ស្លាប់ និង៤​នាក់ទៀតត្រូវ​កៀប​ជាប់​ក្នុង​រថយន្ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវៀង​រថយន្ដកាមរី​បា​ឡែ​ន​មួយគ្រឿង​ ត្រូវ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ធុន​យក្ស​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១និង២០នាទី​យប់​ ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ២០២១​នៅ​ចំណុច​ស្តុប ណតប្រីត តាមបណ្ដោយផ្លូវ២០០៤ កែង​ផ្លូវណតប្រីត ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

រថយន្ត​បង្ក ម៉ាក​FUSO​ ក្បាល​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-2426 ។ ដោយឡែក​រថយន្ត​រង​គ្រោះម៉ាកកាមរី​បា​ឡែ​ន​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-8975 មានគ្នា៥នាក់ ជា​លក្ខណៈ​គ្រួសារ ស្លាប់ម្នាក់​ និង​របួសធ្ងន់​ស្រាល​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។

យោងតាម​ប្រភពព័ត៌មានឲ្យដឹងថា នៅមុន​កើតហេតុ រថយន្ត​រងគ្រោះមាន​សមាជិក​៥​នាក់ បូក​ទាំង​តៃកុង ( លក្ខណៈ​គ្រួសារ ) បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​ដល់​ចំណុចកើតហេតុ ជា​ចំណុចស្តុប​បំបែក​ជា​៤​នោះ ស្រាប់តែ​រថយន្ត​បង្ក ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រីត ក្នុងទិសដៅ​ពីជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយ​មិនបាន​បង្អង់​ល្បឿន ក៏​ជ្រុល​បុក​រថយន្ត​រងគ្រោះ​ទាំង​កំរោល បណ្តាលឲ្យស្ត្រី​ចំណាក់​ម្នាក់ ( អង្គុយ​នៅ​កាប៊ីន​មុខ​ផ្នែក​ខាងស្តាំ ) ត្រូវ​កៀប​ស្លាប់​ក្នុង​រថយន្ត និង​៤​នាក់​ផ្សេងទៀត ​កៀប​ជាប់​ដូចគ្នា រងរបួស​ធ្ងន់​ស្រាល ។

បន្ទាប់ពី​កើតហេតុ កម្លាំងសមត្ថកិច្ច និង​ពលរដ្ឋ​អ្នកដំណើរ​ដែល​បានឃើញ​ហេតុការណ៍បាន​ជួយ​អន្តរាគមន៍ យក​មនុស្ស​ដែលជាប់​ក្នុង​រថយន្តចេញមក​ខាងក្រៅ ដើម្បី​យកទៅ​សង្គ្រោះ​ផងដែរ ។ ក្រោយ​ការយក​មនុស្ស​ចេញពី​រថយន្ត​បាន​ហើយ​នោះ ពួកគេត្រូវ​បានដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។

យ៉ាងណាមិញ ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុកនៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ ។ ក្នុងនោះ ព្រូរថយន្ត​២​នាក់ ក៏ត្រូវបាន​ឃាត់​ទៅជា​មួយ​ផងដែរ ខណៈ​តៃកុងរថយន្ដបង្កបាន​រត់​គេចខ្លួនបាត់​ស្រមោល៕​

0 Reviews:

Post a Comment