Wednesday, June 2, 2021

លម្អិត៖ យុវជនម្នាក់កំពុងដឹកស្រីស្នេហ៍ ត្រូវស្ទាវឈាមរាវ តាមប្រល័យជីវិត ចាប់ស្រីស្នេហ៍ដឹកយកទៅបាត់.....


រាជធានីភ្នំពេញ ៖
 យុវជនឈាមរាវ២នាក់ដេញកាប់យុវជនម្នាក់ បណ្ដាលឲ្យស្លាប់ និងនាំយកនារីម្នាក់ ដែលរួមដំណើរជាមួយ ជនរងគ្រោះគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខការដ្ឋានដឹកខ្សាច់មួយកន្លែង តាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង ! Join US:https://t.me/rdnhotnews

ជនរងគ្រោះដែលស្លាប់ ជាជនជាតិវៀតណាម ភេទប្រុស មានអាយុ១៩ឆ្នាំ មុខរបបជាងពេជ្រ នៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ និងស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មិនកើតហេតុគេឃើញយុវជនម្នាក់ (ជនរងគ្រោះ)និងនារីម្នាក់ ទៀតជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស លាយឈាមជ្រូក ពាក់ស្លាកភ្នំពេញ 1GN-2249 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើងយ៉ាងលឿនព្រមទាំងមានជនសង្ស័យ២នាក់ដេញតាមកាប់ពីក្រោយ ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោជិះគេចពីជនសង្ស័យជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដួល ។

ប្រភពបន្តថា ក្រោយពេលជនរងគ្រោះដួល ភ្លាមៗជនសង្ស័យក៏បានវាយ និងកាប់ទៅលើជនរងគ្រោះទាំងកំរោល បណ្ដាលឲ្យដេកដួលនៅនិងកន្លែង រួចនាំយកនារីម្នាក់ដែលបានជិះជាមួយជនរងគ្រោះគេចខ្លួនទៅបាត់ ។ បន្ទាប់មកប្រជាពលរដ្ឋក៏រាយការណ៍ទៅសមត្ថកិច្ចនិងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញបានចុះមកដល់ ធ្វើការត្រួតពិនិត្យទៅលើសពជនរងគ្រោះ ។ បន្ទាប់មក ធ្វើការសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់(ដោយសារអំពើហិង្សា ដោយចេតនា ) រួចហើយក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ដោយឡែកជនដៃដល់ ដែលបង្ក សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់៕ 

0 Reviews:

Post a Comment