Saturday, June 12, 2021

អាជ្ញាធរខណ្ឌដូនពេញ ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ សាធារណៈ​រថយន្ត​កួកជេ​ និង​រថយន្ត​ ដែល​បាន​មក​ចត​ចោល​នៅ​លើ​ទ្រូង​ផ្លូវ​ និង​ចិញ្ចើម​ផ្លូវ ឃាត់​រថយន្ត​បាន​២៧គ្រឿង​យក​រក្សា​ទុក....


ភ្នំពេញ៖ បន្ទាប់​ពី​ទុក​ឱកាស​ឲ្យ​៣​ថ្ងៃ​ហើយ​នោះ​នៅ​តែ​ហ៊ាន​ដាក់​តាំង​លក់​រថយន្ត​កួកជេ​បែប​អនាធិបតេយ្យ​ទៀត​នោះ​ទើប​អាជ្ញាធរ​ខណ្ឌដូន​ពេញ​ចាប់​ផ្តើម​លេង​ធម៌​ក្តៅ​ដោយ​ចាប់​ឃាត់​រថយន្ត​បាន​២៧គ្រឿង​យក​រក្សា​ទុក​។​

* Please JOIN Channel Telegram ផ្លូវការរបស់ សារព័ត៌មាន រស្មីភ្នំដា Hot News. ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃ ២៤ម៉ោង !Join US:https://t.me/rdnhotnews

ជាក់​ស្តែង​នៅ​ថ្ងៃសៅរ៍ទី១២ ខែ​មិថុនា ​ឆ្នាំ​ ២០២១​នេះ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ដឹក​នាំ​ដោយ​ លោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃ​គណៈអភិបាលខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ស្នង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹក​នាំដោយ ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ចេវ​ ហាក់​ ស្នង​ការរងនគរបាលរាជធានីភ្នំពេញ​ ​ បាន​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​ របៀបរៀបរយ​សាធារណៈ​រថយន្ត​កួកជេ​ និង​រថយន្ត​ ដែល​បាន​មក​ចត​ចោល​នៅ​លើ​ទ្រូង​ផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​ និង​ទ្រូង​ផ្លូវ​សាធរណៈ​បណ្តាល​អោយ​បាត់​បង់​សណ្តាប់​ធ្នាប់​ របៀប​រៀប​រយ​សាធារណ:​ បង្ក​រការ​កក​ស្ទះចរាចរណ៍​និង​សោភណ្ឌភាពរាជធានីភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​ជា​លទ្ធផល​ កម្លាំង​ចម្រុះ​​បាន​ឃាត់​រថយន្ត​ចំនួន​ ២៧គ្រឿង ដោយ​ត្រូវ​បាន​ស្ទូច​ និង​ដក​ហូតយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញរួមមាន៖

១/រថយន្តកួកជេចំនួន​ ១៧គ្រឿង

២/រថយន្ត​សំចត​សម្រាប់​ជួល​ចំនួន​០៥គ្រឿង​ ។

៣/រថយន្ត​ប្រជាពលរដ្ឋចំនួន​ ០៥គ្រឿង​ ។

លោកសុខ ពេញវុធ អភិបាលនៃ​គណៈអភិបាល​ខណ្ឌ​ដូន​ពេញ​បញ្ជាក់​​​ថា​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​នូវ​វិធាន​ការ​រដ្ឋបាល​នេះ​ កម្លាំង​ចម្រុះ​នឹង​បន្ត​ចុះ​អនុវត្ត​ការងារ​នេះ​ជា​បន្តទៀត ​នៅ​វេលាម៉ោង១៤៖​៣០នាទី​រសៀល​នេះ​ជា​បន្តទៀត៕

0 Reviews:

Post a Comment