Monday, June 7, 2021

កង់បីឥណ្ឌាបើកព្រលះគ្នាជាមួយនឹងរថយន្តបាឡែនក្រឡាប់ផ្ងាជើងទ្រមេឃមនុស្ស០៤នាក់រងរបួសធ្ងន់និងស្រាល...!

ភ្នំពេញ៖កង់បីឥណ្ឌា២គ្រឿងបើកប្រដេញគ្នាតាមបណ្ដោយផ្លូវស ហព័ន្ធរុស្ស៊ីហើយជ្រុលមកកៀរគ្នាបណ្ដាលឱ្យកង់បីឥណ្ឌាមួយគ្រឿ ងទៀតក្រឡាប់ផ្ងារជើងមកសង្កត់លើរថយន្តបាឡែនបណ្ដា លឱ្យរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររួមជាមួយនឹងភ្ញៀវចំនួន៤នាក់បានរងរបួសធ្ងន់និងស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣:១០នាទីរសៀល ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវស ហ ព័ន្ធរុស្ស៊ីទល់មុខនឹងភូមិព្រែទារក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី០១មានឈ្មោះអោមចាន់ណា ភេទប្រុស អាយុ២ ៧ឆ្នាំ ទី០២ឈ្មោះអោមសុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ នឹងទី០ ៣ ឈ្មោះអោមសុីណាត ភេទប្រុស អាយុ២៥ឆ្នាំយោងតាមប្ រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុកា រណ៍នេះបានកើតឡើងគេបានឃើញម៉ូតូកង់បីឥណ្ឌាពីរគ្រឿងបានបើកបរប្រដេញគ្នាពេញផ្លូវបណ្តាលឲ្យកង់បីមួយគ្រឿងបើកមកគៀរម៉ូតូកង់បីឥណ្ឌាពណ៍សមួយគ្រឿងពាក់ស្លាក់លេខភ្នំពេ ញ1TO-0725 បណ្ដាលឲ្យក្រឡាប់ផ្ងារជើងហើយជ្រុលទៅបុកសង្កត់ជាមួយនឹងរថយន្តបាឡែនពណ៍ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AC-8177 ដែលកំពុងតែបើកបរមកពីក្រោយស្រ បទិសដៅគ្នា បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកបរកង់បីឥណ្ឌារួមជាមួយនិងភ្ញៀវដែលជិះនៅ លើនោះចំនួនបីនាក់ទៀតបានរងរបួសធ្ងន់និងស្រាលត្រូវបានបានរថ យន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើ ការរួចរាល់ក៏បានយកកង់បីឥណ្ឌានិងរថយន្តមកដាក់ខាងចិញ្ចឹមផ្លូវទុកពេលវេលាឲ្យពួកគាត់ទាំងសងខាងធ្វើការចរចារគ្នាជាសំ ណងដើម្បីបញ្ចប់រឿង តែបើសិនជាដោះស្រាយគ្នាមិនត្រូវទេសម ត្ថកិច្ចនិងយកកុងបីឥណ្ឌារួមជាមួយនឹងរថយន្តទៅរក្សាទុកនៅឯចរាចរណ៍ខណ្ឌពោធ៏សែនជ័យដើម្បីរង់ចាំឲ្យភាគីទាំងពីរដោះ ស្រាយគ្នានៅពេលក្រោយ។








0 Reviews:

Post a Comment