Tuesday, June 1, 2021

អា​ជីវករ​ជាង​៥០​នាក់ នាំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​បើក​ការ​លក់ដូរ​នៅ​ក្នុង​ផ្សារចាស់​ជា​ធម្មតា​ឡើង​វិញ.....


រាជធានី​ភ្នំពេញ ៖ អា​ជីវករ​ជាង​៥០​នាក់​ដែល​ធ្លាប់តែ​លក់​នៅ​ក្នុង​ផ្សារ​ចាស់​កន្លង​មក ដែល​ត្រូវ​បាន​បិទ​អស់​ជា​ច្រើន​ខែ​ដោយសារ​តែ​ផ្ទុះ​កូ​វី​ដ​១៩​នោះ បាន​នាំ​គ្នា​តវ៉ា​ទាមទារ​ឱ្យ​បើក​ការ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ជា​ធម្មតា​ឡើង​វិញ ដូច​បណ្តា​ផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​១០៨ កែង​ផ្លូវ​១៧ នៅ​ចំណុច​ផ្សារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។


Picture

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា អា​ជីករ​ដែល​លក់ដូរ​ក្នុង​ផ្សារ​ចាស់​ជាង​៥០​នាក់​បាន​ធ្វើការ​តវ៉ា និង​ទាមទារ​លក់​នៅ​ក្នុង​ផ្សារ​ដូច​ដើម​វិញ ក៏​ប៉ុន្តែ​អាជ្ញាធរ​ដែនដី​គាត់​មិន​ព្រមអោយ​លក់​នោះ​ទេ គឺ​តម្រូវ​អោយ​លក់​តែ​ខាង​មុខ​ផ្សារ ប៉ុន្តែ​អា​ជីករ​មិន​ព្រម ពីព្រោះ​ពួក​គាត់​ឃើញ​ផ្សារ​ដទៃ​គេ​បាន​លក់​ធម្មតា​ដូច​ដើម​វិញ បែរជា​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ធ្វើការ​ហាមឃាត់​មិន​អោយ​លក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​នោះ​នាំ​គ្នា​ចោមរោម​មើល ទើប​សមត្ថកិច្ច​សូម​អង្វរ​កុំអោយ​មានការ​តវ៉ា​ជា​បន្ត​ទៅ​ទៀត ពីព្រោះ​ខ្លាច​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ សា​ជា​ថ្មី​ផង​ដែរ ។

បន្ទាប់​ពី​មានការ​តវ៉ា សមត្ថកិច្ច​ខណ្ឌដូនពេញ សន្យា​ថា​នឹង​ធ្វើការ​ស្នើ​សុំ​ទៅ​ថ្នាក់លើ ហើយនឹង​ដោះស្រាយ​ជូន​ក្រុម​អា​ជីករ​ផង​ដែរ៕

Picture
Picture
Picture

0 Reviews:

Post a Comment