Wednesday, July 14, 2021

ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ដល់​​ផ្លូវបំបែក​ជា​បួន​ជ្រុល​បុក​រថយន្ត​បើ​ក​ឆ្លងផ្លូវ បណ្ដាលឲរងរ​បួស​....

ភ្នំពេញ៖ បុរស​ម្នាក់​​រងរ​បួស​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​ជ្រុល​បុក​រថយន្ត​បើ​ក​ឆ្លងផ្លូវពី​ចំហៀង​ពេញទំហឹង កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើ​ញ​រថយន្ត​ម៉ាក​Ford ពាក់​ស្លាក​លេខ​ភ្នំពេញ​2BJ 7911 ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ខណៈ​មកដល់​ចំណុច​កើ​ត​ហេតុ​ជា​ចំណុច​ផ្លូវបំបែក​ជា​បួន ភ្លាមនោះ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីមសង់ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IR 7035 ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង​ចាប់​ហ្វ្រាំង​មិនជា​ប់​ក៏​ជ្រុល​បុក​រថយន្ត​ចំ​ផ្នែក​ទ្វារ​ខាងឆ្វេង​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ដៃ​ជើង ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​ទាំងសងខាង​។

ក្រោយ​កើ​ត​ហេតុ​ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ ​ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ចុះ​ធ្វើ​ការវាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

0 Reviews:

Post a Comment