Saturday, July 17, 2021

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កំណត់​យក​អតីត​សាលាខេត្ត​កោះកុង​ចាស់​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​ធ្ងន់ធ្ងរ​ខ្លាំង.....


ខេត្តកោះកុង ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កំណត់​យក​អតីត​សាលាខេត្ត​កោះកុង​ចាស់​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​ធ្ងន់ធ្ងរ​ខ្លាំង និង​ត្រួតពិនិត្យ​អគារ​២​ធំ​ៗ​ទៀត​ត្រៀម​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​ស្រាល ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយ ។

Picture

ដោយ​ពិនិត្យ​ឃើញ​ថា ខេត្តកោះកុង​ត្រូវការ​ចាំបាច់​នូវ​អគារ​សង្គ្រោះ​បន្ទាន់​សម្រាប់​ត្រៀម​ព្យាបាល​អ្នក​កើត​កូ​វី​ដ​-១៩ ដែល​មាន​អាការ​:​ធ្ងន់ធ្ងរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុ​គណៈកម្មការ​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​តាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក​បាន​ត្រួតពិនិត្យ និង​សម្រេច​កំណត់​យក​ទីតាំង​អតីត​អគារ​រដ្ឋបាល​ខេត្តកោះកុង​ចាស់ ធ្វើ​ជា​អគារ​សម្រាប់​សង្គ្រោះ​ព្យាបាល​បន្ទាន់ ចំពោះ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ដែល​អគារ​នេះ ស្ថិត​នៅ​ក្នុងភូមិ ០១​សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេ​មរ​:​ភូមិន្ទ ខេត្តកោះកុង​។

Picture

បើ​តាម​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បាន​បញ្ជាក់​ថា យោង​តាម​ការ​ចាំបាច់​ចំពោះ​មុខ​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ជំនាញ​កែ​លម្អ​បន្ថែម​លើ​ស្ថានភាព​អគារ​ដែល​មាន​ស្រេច ដោយ​បន្ថែម​គ្រែ​សំរាក​ចំនួន​៤០​គ្រែ ក្រុម​គ្រូពេទ្យ​ចំនួន​៣៦​នាក់ ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន និង​បំពាក់​គ្រឿង​សម្ភារៈ​វេជ្ជសាស្ត្រ​ទំនើប​ៗ​ជា​ច្រើន​ទៀត នេះ​ជា​ការ​គិតគូរ​យកចិត្តទុកដាក់​ដ៏​ល្អ​ប្រពៃ​បំផុត​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​បាន​ជួយ​ជ្រុំ​ជ្រែក​ប្រែក្លាយ​អគា​រដ្ឋបាល​ខេត្ត​ចាស់​ទៅ​ជា​មន្ទីរពេទ្យ ខណៈ​សព្វថ្ងៃ​ពិតជា​មាន​តម្រូវការ​ចាំបាច់​បំផុត​។

Picture

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​បាន​កោតសរសើរ​ដល់​អាជ្ញាធរ​ខេត្ត មន្ទីរ​ពាក់ព័ន្ធ ក្រុង​ស្រុក​ដល់​ការ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ត្រៀម​ការ​នូវ​អគារ​ព្យាបាល ស្វែងរក​អ្នក​ពាក់ព័ន្ធ​កូ​វី​ដ​ផ្ទាល់ ឬ​ប្រយោល ដោយ​បញ្ជូន​មក​ច​ត្តា​ឡី​ស័ក ក៏​ដូច​ជា ព្យាបាល​ជាដើម និង​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បន្ត​ពង្រីក​ចំនួន​គ្រែ​សម្រាក​ព្យាបាល​ឱ្យ​បាន​ដល់​៣៥០០​គ្រែ​បន្ថែម ដើម្បី​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ការ​ទប់ស្កាត់ ន​និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​ទាន់​ពេលវេលា ។

Picture

ព្រោះ​អ្វី​ដែល​គ្រប់គ្រង​ព្យាបាល​បាន គឺ​ព្យាបាល​នៅ​មណ្ឌល​ដែល​បាន​រៀបចំ​ទុក ពុំ​ទាន់​អនុញ្ញាត​ឱ្យ​មានការ​ព្យាបាល​នៅ​តាម​ផ្ទះ​ឡើង​សម្រាប់​មូលដ្ឋាន​ខេត្តកោះកុង​។

Picture

គិត​មក​ដល់​ម៉ោង​នេះ ឯកឧត្តម ប៊ុ​ន លើ​ត និង​ឯ​ឧត្តម យន្ត មីន ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត បាន​រៀបចំ​ជា​អគារ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​ស្រាល​បាន​២​អគារ​ធំ​ៗ ដែរ​អគារ​ទី​1​រៀបចំ​នៅ​អគារ​អ​ឈ្មោះ​ហាង​តា​រី ស្ថិត​ក្នុងភូមិ​០៣​សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេ​មរ​:​ភូមិន្ទ​ខេត្តកោះកុង និង​អគារ​ទី​២ រៀបចំ​នៅ​មជ្ឈមណ្ឌល​ស៊ូ​ន​នឹង ស្ថិត​នៅ​សង្កាត់​ស្ទឹង​វែង ក្រុង​ខេ​មរ​:​ភូមិន្ទ​ខេត្តកោះកុង ដែរ​អគារ​ទាំង​២​នេះ​រៀបចំ​បាន​ចំនួន​២៥០០​គ្រែ​រួចរាល់​ហើយ នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ពោល​គឺ​តែ​រក​ស្វែង​អ្នកជំងឺ​មក​ព្យាបាល​ប៉ុណ្ណោះ ៕

0 Reviews:

Post a Comment