Thursday, July 8, 2021

មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ដកហូត​បានអាល់កុល​ក្លែងក្លាយ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន​....

តាកែវ ៖ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នៅតាម​បណ្តា​ផ្ទះ​លក់ទំនិញ និង​ឱសថស្ថាន រកឃើញ​អាល់កុល​ក្លែងក្លាយ និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន ។​

កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នៅតាម​ផ្ទះ​លក់ទំនិញ និង​ឱសថស្ថាននៅ​ផ្សារ​តាកែវ ស្ថិតក្នុង​ឃុំ​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​អាល់កុល​ក្លែងក្លាយ ឬ​មេ​តា​ណុល​ប្រមាណ ៣​កាន និង២៧​ដប ស្មើនឹង ៩៦.៥០​លីត្រ និង​ម្សៅ​កាហ្វេ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ចំនួន៣​កញ្ចប់ ស្មើនឹង ១.៥០ គីឡូក្រាម​។​

ដោយឡែក កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តតាកែវ ក៏បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នៅតាម​បណ្តា​គេហដ្ឋាន និង​ឱសថស្ថាន នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ដកហូត អាល់កុល​មាន​សារធាតុ​មេ​តា​ណុល​ប្រមាណ ១០៧.៥​លីត្រ ក្រោយ​បានធ្វើ​តេស្ត​បឋម និង​ទំនិញ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​មួយចំនួន រួមមាន ឡេ​លាប​ស្បែក​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ប្រមាណ ៥​គីឡូក្រាម ម្សៅ​លាប​កូនក្មេង​ហួស​កាលបរិច្ឆេទ​នៃ​ការប្រើប្រាស់​ប្រមាណ ៥​គីឡូក្រាម ៕

0 Reviews:

Post a Comment