Wednesday, August 4, 2021

សពលោកមេធាវីបានរកឃើញហើយ ក្រោយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកមួយយប់ទល់ភ្លឺ....


ព្រះសីហនុ៖ នៅវេលាម៉ោង ០៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ ជូ ជាគុយ មេធាវីជំនាន់១៤​ បានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ជាមួយមិត្ត​ភក្ដិដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ មានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ។ លុះមកដល់ព្រលឹមស្រាងៗថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ សពលោកមេធាវីបានរកឃើញហើយ នៅតំបន់​ឆ្នេអូត្រេះ១​ ដោយអណ្តែតទៅប្រហែល ១គីឡូម៉ែត្រ​ពីកន្លែងកេីតហេតុ​។

សូមជម្រាបជូនថាជនរងគ្រោះខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍ ៕

0 Reviews:

Post a Comment