Thursday, August 19, 2021

ជិះ​ម៉ូតូ​បង់​ឆ្វេង ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​លឿន​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​ស្លាប់​នៅនឹងកន្លែង.....

បាត់ដំបង​:​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារតែ​ជិះ​ម៉ូតូ​បង់​ឆ្វេង ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​បើក​លឿន​មកពី​ក្រោយ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​មួយ​ទំហឹង​តែម្តង​។ ហេតុការណ៍ នេះ​កើតឡើង កាលពី​រសៀល​ថ្ងៃទី ១៨ ខែសីហា​ឆ្នាំ​២០២១​នៅ​ភូមិ​តា​តុ​ក ២ ឃុំ​មោង ស្រុក​មោងឫស្សី​។​

​លោក ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​ឲ្យ​ដឹងថា​សព​ឈ្មោះ​ផាន បុណ្យ អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​តា​តុ​ក ២​។ ចំណែក​អ្នកបង្ក​ឈ្មោះ វង្ស ភក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​នៅ ភូមិ​ឫស្សី ១ ឃុំ​មោង​ស្រុក​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា ដំបូង​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​យ៉ាម៉ាហា ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ អ្នកបើកបរ ឈ្មោះ វង្ស ភក្តី និង ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​បាត់ដំបង 1AM-8340 បើក​ដោយ​ឈ្មោះ ផាន បុណ្យ អាយុ ១៥ ឆ្នាំ​បើក​ក្នុងទិសដៅ​ស្របគ្នា​។​ដល់​កន្លែងកើតហេតុ ផាន បុណ្យ បាន​បត់​ឆ្វេង​ដោយ​ខ្វះ​ការ​ប្រុង ប្រយ័ត្ន ក៏ត្រូវ​ម៉ូតូ​យ៉ាម៉ាហា ដែល​ធ្វើដំណើរ​ស្របគ្នា​ហ្វាំ​ង​មិនទាន់​ក៏​បុក​តែម្តង បណ្តាលឱ្យ ផាន បុណ្យ ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​ប៉ូលិស​កំពុង​ចាត់ការ​រឿងនេះ​តាម​នីតិវិធី​៕

 

0 Reviews:

Post a Comment