Monday, August 23, 2021

អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ​ចុះ​បិទ​ខ្ទប់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ប្រមាណ​៥០​ម៉ែត្រ ​ដែល​ពិនិត្យ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា....

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​ទ្រា​២ ក្បែរ​នឹង​វត្ត​សាមគ្គីរ​ង្ស៊ី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២១​នេះ ។

បើ​តាម​មន្ត្រី​អាជ្ញាធរ​សង្កាត់ បានអោយ​ដឹង​ថា បុរស​ដែល​ពិនិត្យ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នូវ​វីរុស​បំប្លែង​ថ្មី​ប្រភេទ ដែល​តា នោះ មាន​សមាជិកគ្រួសារ​រស់នៅ​សរុប​ចំនួន​១១​នាក់ ។ ហើយ​បច្ចុប្បន្ន​នេះ​បុរស​ដែល​រក​ឃើញ​កូ​វី​ដ​១៩ ប្រភេទ​ថ្មី ដែល​តា នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​យក​ទៅ​ព្យាបាល​ហើយ ខណៈ​សមាជិក​នៅ​ក្នុង​គ្រួសារ​ដែល​មានការ​ពាក់ព័ន្ធ កំពុងធ្វើការ​តេស្ត​សំណាក ។

ក្នុង​នោះ​ផង​ដែរ ក្រុម​អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ក៏​បាន​ចុះ​ហ៊ុម​ព័ទ្ធ​ខ្សែ និង​បិទ​ខ្ទប់​ផ្លូវ​ប៉េ​តុង​មួយ​ខ្សែ​ប្រវែង​ប្រមាណ​៥០​ម៉ែត្រ ដែល​មាន​ចំនួន​៥​គ្រួសារ​រស់នៅ​ក្នុង​បណ្តោយ​ផ្លូវ​នោះ បូក​បញ្ចូល​ទាំង​ផ្ទះ​អ្នក​ដែល​ពិនិត្យ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា ផង​ដែរ ។

បច្ចុប្បន្ន​នេះ អ្នក​ពាក់ព័ន្ធ​រស់នៅ​ក្នុង​ផ្លូវ​ដែល​ត្រូវ​បិទ​ខ្ទប់​នេះ គឺ​កំពុង​ត្រូវ​ក្រុម​គ្រូពេទ្យ ចុះ​ធ្វើ​សំណាក​ទាំងអស់​ផង​ដែរ ដោយ​ក្នុង​នោះ​ពុំ​ទាន់​ដឹង​ថា មាន​ចំនួន​មនុស្ស​សរុប​ប៉ុន្មាន​នាក់​អោយ​ប្រាកដ​នៅឡើយ​ទេ ហើយ​ក៏​ពុំ​ទាន់​ដឹង​អំពី​លទ្ធផល​នៃ​ការ​តេស្ត​សំណាក​ផង​ដែរ ៕











0 Reviews:

Post a Comment