Thursday, August 19, 2021

បុរស​ម្នាក់​ស្លាប់ ក្មេងប្រុស​ម្នាក់ របួស​ដៃ ដោយសារ ម៉ូតូ​២​គ្រឿង បុក​គ្នា ពេញទំហឹង...

តាកែវៈ បុរស​ម្នាក់ បាន​ស្លាប់ ឯ​ក្មេងប្រុស​ម្នាក់ របួស​ដៃ ដោយសារ ម៉ូតូ​២​គ្រឿង បុក​គ្នា ពេញទំហឹង ក្នុងទិសដៅ​ស្របគ្នា កាលពី​វេលា​ម៉ោង​ជិត ៥ នា​ល្ងាច​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ស្ថិតនៅ​លើផ្លូវ​លេខ​១៥១ ត្រង់ចំណុច​ខាង ក្រោម​ទំនប់ ភូមិ​ព្រៃ​ព្រាល ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ត្រពាំង​ធំ​ខាងត្បូង បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៩ សីហា នេះ​ថាៈ បុរស​ដែល បាន​ស្លាប់​នោះ ឈ្មោះ វ៉ែន បើ​ន (​ហៅ ស​) អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ត្រពាំង​ធំ ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ជនរ​គ្រោះ​នោះ គឺជា​ថៅកែ​សំណង់​ធំ​មួយ នៅក្នុង​ឃុំ​ត្រពាំង​ធំ ខាងត្បូង នោះ​តែម្តង​។ ចំណែក​ភាគី​ម្ខាង​ទៀត ឈ្មោះ ប៊ី វណ្ណ​ហេ​ត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ រស់​ភូមិ​សំបួរ ឃុំ​សំរោង ស្រុក​ត្រាំ​កក់ ខេត្តតាកែវ ។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ត្រពាំង​ធំ​ខាងត្បូង បានបញ្ជាក់​ថាៈ មាន​ម៉ូតូ​ពីរ​គ្រឿង បើក​ស្រប​ទិស​គ្នា មកពី​ទិស​ខាងត្បូង ទៅខាង​ជើង ដោយ​ម៉ូតូ ម៉ាក​អ៊ិ​ច​សិន​ទ័​រ ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HG 46 47 បើកបរ​ដោយ​ឈ្មោះ ប៊ី វណ្ណ​ហេ​ត បាន​បើកបរ ក្នុង​ល្បឿន​លឿន មកដល់​ចំណុច ខាងលើ​ក៏បាន​បុក​ជាមួយ នឹង​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ 2019 ពាក់​ស្លាក​លេខ តាកែវ 1U 3060 បើកបរ​ដោយ ឈ្មោះ វ៉ែន បើ​ន (​ហៅ ស​) ដែល​កំពុង​បត់​ចូល​ផ្ទះ លក់​គ្រឿងសំណង់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ។ ជនរងគ្រោះ ឈ្មោះ វ៉ែន បើ​ន បាន​ត្រូវគេ​បញ្ជូន យកទៅ​មន្ទីរពេទ្យ ហើយក៍​បាន​ស្លាប់​តែម្តង​។ ឯ​ក្មេងប្រុស អាយុ​១៧ ឆ្នាំ​នោះ បាន​រងរបួស​ដៃ​។​

​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង សមត្ថកិច្ច បាន​យកទៅ​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​ត្រពាំង​ធំ ជា​បណ្ដោះអាសន្ន​៕

      

0 Reviews:

Post a Comment