Monday, August 16, 2021

ស្ត្រី​ម្នាក់​ខឹងប្រដៅ​កូន​មិន​ស្តាប់ និង​តែង​ឈ្លោះ​ជាមួយ​ប្តី​ផង ក៏​សម្រេចចិត្ត​មក​លោត ទឹក​សម្លាប់ខ្លួន.....

ភ្នំពេញៈ ស្ត្រី​ម្នាក់ ដោយសារតែ​ខឹង​ប្រដៅ​កូនប្រុស ស្រី មិន​ស្តាប់ រួមទាំង​ចេះតែមាន​បញ្ហា ជាមួយ​ប្តី​ថែម​ទៀតផង​នោះ ក៏​សម្រេចចិត្ត​មក​ស្ពាន ជ្រោយចង្វារ ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន តែ​ត្រូវបាន​គេ​ជួយ ចាប់​ឃាត់​ទាន់ពេល​។ ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ៨​និង​៤០​នាទី យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្ពាន​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ នៅ​មុនពេល​កើតហេតុ គេ​ឃើញ ស្ត្រី​ម្នាក់ ធ្វើដំណើរ​ថ្មើរជើង ដើរ​ឡើងលើ​ស្ពាន​ជ្រោយចង្វា ទិសដៅ​ពី​ខាងលិច ទៅខាង​កើត ដើរ​បណ្តើរ យំ​បណ្ដើរ ដោយ​មិនដឹងថា មាន​វិបត្តិ​អ្វី​នោះទេ​។

លុះ​ពេលមកដល់​ចំណុចកើតហេតុ ស្ត្រី​ខាងលើ ក៏បាន​លើកជើង​ម្ខាង​ដាក់​លើ​បង្កា​ន់ ដៃ​ស្ពាន តោង​ឡើង​បំណង លោត​ចូលក្នុង​ទឹកទន្លេ ដើម្បី​បញ្ចប់ជីវិត​។ ភ្លាមៗ​នោះ ក៏មាន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ ឆ្លងកាត់​បានឃើញ ក៏​ប្រញាប់​ស្ទុះ​ទៅ​ចាប់ទាញ ស្ត្រី​រូបនោះ ចុះមក​វិញ បាន​ទាន់ពេលវេលា ។ បន្ទាប់មក ក៏បាន​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន ដែល​ប្រចាំការ នៅ​គល់ស្ពាន ជ្រោយចង្វា ត្រើយ​ខាងកើត ចុះមក​ជួយ​ធ្វើ​អន្តរាគមន៍ នាំ​ស្ត្រី​រូបនោះ ទៅ​គោលដៅ​ប្រចាំការ ដើម្បី​សាកសួរ ។​

​ពេលដែល​សួរនាំ ស្ត្រី​រូបនោះ បាន​និយាយ​រៀបរាប់ ទាំង​ទឹកភ្នែក​ថាៈ គាត់​មានឈ្មោះ វ័ន សន អាយុ ៤២ ឆ្នាំ ស្នាក់នៅ ភូមិ​១០ សង្កាត់​ទួល​សង្កែ​ទី​១ ខ​ណ្ខ​ឫស្សីកែវ រស់នៅ​ជាមួយ​ប្តី និង​មានកូន​ប្រុស ស្រី ចំនួន ៣ នាក់ ដោយ​កូនប្រុស​ច្បង អាយុ ១៩ ឆ្នាំ​ហើយ​។​

​ស្ត្រី​រូបនោះ បាន​បន្តទៀតថាៈ គាត់​ពិតជា​មានបំណង លោតទឹក​សម្លាប់ខ្លួន​ពិតមែន គឺ​ដោយសារ​គាត់ មាន​វិបត្តិ​ផ្លូវចិត្ត រឿង​កូនប្រុស មាន​ទំនាក់ទំនង​ស្នេហា​មិន​ស្តាប់ តាម​ដំបូន្មាន​គាត់ និង​ម្យ៉ាងវិញទៀត គាត់​តែងតែ​មានរឿង រកាំរកូស​ជាមួយនឹង​ប្តី ទើប​សម្រេចចិត្ត​ធ្វើ​ដូច្នេះ​តែម្តង​។​

​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​កូនប្រុស ស្រី​របស់​ស្ត្រី ខាងលើ​បានមក​ដល់ទី​តាំង កើតហេតុ រួច​ក៏បាន​នាំ គ្នា​លុតជង្គង់​សំពះ សុំទោស​ស្ត្រី​ជា​ម្តាយ និង​សូម​អង្វរ​ម្តាយ ឲ្យ​ត្រឡប់ទៅផ្ទះ ជាមួយ​ពួកគេ​វិញ​ផងដែរ ។ បន្ទាប់ពី​កូនប្រុស​ស្រី​របស់​ស្ត្រី ដែលមាន​វិបត្តិ​នោះ អង្វរ ក ស្ត្រី​ជា​ម្តាយ អស់​រយៈពេល​ប្រមាណ​ជាង កន្លះ​ម៉ោង ទើប​ស្ត្រី​ជា​ម្តាយ សម្រេចចិត្ត​យល់ព្រម ជាមួយ​កូនៗ ដោយ​ក្នុង​ល័ក្ខខ័ណ្ឌ គឺ​ត្រូវ​ដក ទូរស័ព្ទដៃ​ពី កូនប្រុស​ច្បង​មួយរយៈ​សិន ហើយ​ពួកគេ​ក៏​យល់ព្រម ជាមួយគ្នា រួច​ក៏​ឡើង​ជិះ​ម៉ូតូ ដឹក​គ្នា​ត្រឡប់ទៅផ្ទះ​វិញ បាត់ទៅ​៕

 

v  [viː]  详细X
基本翻译
n. 英语字母中的第二十二个字母;罗马数字5;V 字形物
abbr. 对抗(versus);非常(very);参阅(vide);速度(velocity);钒(vanadium);伏特(volt)
网络释义
Henry V: 亨利五世
George V: 乔治五世
Agni-V: 烈火

0 Reviews:

Post a Comment