Saturday, August 21, 2021

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់អំណោយ ផ្ទះ ១ខ្នង ជូន លោកយាយក្រខ្សត់ម្នាក់ រស់នៅក្នុងស្រុកកំពង់សៀម

កំពង់ចាម :  ផ្ទះ១ខ្នង គិតជា ថវិកា សាងសង់អស់ជាង៨ពាន់ដុល្លារ   រួមនឹង សំភារ ប្រេីប្រាស់  ដែលជាអំណោយ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធានកាកបាតក្រហមកម្ពុជា  ត្រូវ បាន ប្រគល់ ជូន  លោកយាយ ម្នាក់ ឈ្មោះ  ឌឿ ម៉េត អាយុ៧៣ឆ្នាំ  មុខរបរ ដេីរ បេះ បន្លែ ស្លឹក ឈើលក់ដែលធ្លាប់ស្នាក់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ជាមួយនឹងកូនស្រីមេម៉ាយម្នាក់  និងចៅប្រុសស្រី ២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់ សៀម ខេត្តកំពង់ចាម  ពិធីនេះបានធ្វេីឡេីងនាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ ក្រោម វត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណា ងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម  អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត  ព្រមទាំង មន្ត្រីពាក់ព័ន្ធជាច្រើន រូបផងដែរ  ។ 


ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំ នូវ ប្រសាសន៍ ផ្តាំផ្ញេី សាកសួរសុខទុកពី សំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ន ជូនចំពោះ លោកយាយ ឌឿ ម៉េត ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត  ដែលជានិច្ចកាល សម្តេច លោកតែងតែខ្វាយខ្វល់គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរងគ្រោះ  ដោយមិនរើសអើង ហើយបានដោះស្រាយទុក្ខលំបាកបានទាន់ពេលវេលា តាមទិសស្លោក " ទីណាមានការលំបាក ទីនោះកាមកាកបាទក្រហមកម្ពុជា " ។  


ក្នុងឱកាសនោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដាបាន អំពាវនាវដល់លោកយាយលោកតាបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ថែទាំសុខភាព  ត្រូវ រស់នៅ ប្រកប ដោយ អនាម័យជាពិសេស ត្រូវ  អនុវត្ត វិធានការ  ៣ការពារ  ៣កុំ  និង ២ចូលរួម  តាម ការណែនាំ របស់  ក្រសួង សុខាភិបាល ផងដែរ  ។ 


គួរ បញ្ជាក់ ថា  អំណោយមនុស្សធម៌ ដែលផ្តល់ជូន លោកយាយឌឿ ម៉េត សម្រាប់ឡើងផ្ទះថ្មីនេះ  រួមមាន ៖ អង្ករ ៥០គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត ២សម្រាប់, ម៉ាស់ ២ប្រអប់ ,  អាវយឺត ១៦, សម្ភារផ្ទះបាយ ២សម្រាប់ , ធុងទឹកធំ ១, ចង្ក្រាន ២ , ធ្យូង ៥គក្រ និង អុស ១បាច់ ។  ដោយឡែក ជូន លោកយាយ និងលោកតា ចំនួន ២១នាក់ ដែលចូលរួមក្នុងឱកាសនោះ  ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប,  ម៉ាស់ ១ប្រអប់, , និង ថវិកា ២០,០០០ រៀល ផងដែរ ៕








0 Reviews:

Post a Comment