Saturday, September 11, 2021

ស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃ បាននឹងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់....

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army បានឲ្យដឹងថា នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨យប់ កម្លាំងផ្នែកសឹករងម៉ាឡៃដឹកនាំដោយ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំង ចំនួន១០នាក់ ចុះជួយជញ្ជូនសម្ភារៈប្រជាពលរដ្ឋដែលរងគ្រោះរងដោយជំនន់ទឹកភ្លៀង រកទីទួលសុវត្ថិភាព ស្ថិតនៅ ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

សូមជម្រាបថាស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃ បាននឹងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃជាប់ៗគ្នា។

បច្ចុប្បន្ន កម្លាំងអន្តរាគមន៍ នៃអង្គភាពចំណុះយោធភូមិភាគទី៥ ដែលមានដូចជា កងពលតូចថ្មើជើងលេខ៥១ និងតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ បានត្រៀមលក្ខណៈរួចរាល់ទាំងមធ្យោបាយ សម្ភារ ដើម្បីចុះជួយជម្លៀសប្រជាពលរដ្ឋពីតំបន់លិចលង់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕

0 Reviews:

Post a Comment