Wednesday, September 8, 2021

ផឹកស្រវឹងមានទំនាស់ជាមួយក្រុមគ្រួសារ អ្នកជិតខាងចេញមកមើល ដកកាំបិតប៉័ងតោ ដេញកាប់ ប្រជាពលរដ្ឋ និងកាបើរថយន្តដែលមិនដឹងអី ខូចខាត៤គ្រឿង

ភ្នំពេញ ៖ បុរសផឹកស៊ីស្រវឹង បាត់បង់ស្មារតី បានកើតជាជម្លោះជាមួយគ្រួសារ លុះអ្នកជិតខាង ចេ ញមកមើល ក៏ដកកាំបិតប៉័ងតោ ដេញកាប់គេ មិនបាន បែរជាទៅកាប់បំផ្លាញ រថយន្តដែលចតចោល បណ្តាលអោយរងការខូចខាត អស់ចំនួន០៤គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅសហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកឃាត់ខ្លួនភ្លាមៗ កាលពីម៉ោងជិត៩យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៣៥ដេ ក្នុងបុរីជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។


លោកគាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេង ប៊ុន ធឿន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៣១ដេ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ 


ចំណែកជនរងគ្រោះទាំង ០៤នាក់ ៖ 

១-ឈ្មោះ ហោ គឹមលាង ភេទ ស្រី អាយុ ៦៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៣៦ដេ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ 

២-ឈ្មោះ ហ៊ាង អេងលាង ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខបេ៥៥ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ 

៣-ឈ្មោះ ហៀង ដាណែត ភេទ ស្រី អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៣៥ដេ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ 

៤-ឈ្មោះ ហួត ទៀង ភេទ ស្រី អាយុ ៥៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ៣៦ដេ ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។







0 Reviews:

Post a Comment