Thursday, October 21, 2021

កំពុងតែដើរល្បាតតាមព្រំដែន ស្រាប់តែឃើ ញការ៉ុងមួយ ស្មានតែស្អីក៏បើកមើល ឃើញសុទ្ធតែបង់ និងគ្រាប់កាំភ្លើង ..

បាត់ដំបង: កាលវេលាម៉ោងជាង៥ល្ងាចថ្ងៃ ទី១៩ខែតុលាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចការពារព្រំដែនបាន ដើរល្បាតតាមព្រំដែនកម្ពុជា-ថៃ  នៅត្រង់ចំណុចក្បែ អូរ ស្ថិតក្នុងភូមិថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំប ង ក៏បាន​ប្រទះឃើញការ៉ុង មួយ ដោយមានការសង្ ស័យ ក៏នាំគ្នាស្រាយមាត់ការ៉ុងមើល ស្រាប់តែឃើញសទ្ធតែបង់កាំភ្លើង និងគ្រាប់​យុទ្ធភ័ណ្ឌ​រាប់រយ​គ្រាប់។


តាមប្រភពពីសមត្ថកិច្ច ដែលដើរល្បាតដែរនោះបាន​ឲ្យដឹងថា នៅក្នុងការ៉ុង នោះមានគ្រាប់កាំភ្លើងប្រភេ ទ១២,៧ចំនួន៥០៨គ្រាប់ និងបង់គ្រាប់ប្រភេទអាកាចំនួន៤២ បង់។ 


បច្ចុប្បន្នគ្រាប់ និងបង់កាំភ្លើងទាំងអស់នោះ ត្រូវបានរក្សាទុក នៅទីបញ្ជាការកងពលតូចលេខ៥៣ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕





0 Reviews:

Post a Comment