Friday, October 8, 2021

សំណង់ស្រូយ ហ៊ាង បោះលុយ ទឹកតែជាថ្នូរមិនអោយក្រុមអ្នកទទួលការដេញថ្លៃដូចគ្នា ដែលមកចូលរួមដេញថ្លៃ ចូក្រុមហ៊ុនលប្រកួតប្រជែងឡើយដើម្បីកេងចំណេ ញថវិកាជាតិ!!!

ខេត្តតាកែវ៖ ការដេញថ្លៃលើគម្រោងមូល និធិឃុំសង្កាត់នៅសាលាឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវនាថ្ងៃទី៨ខែតុលាឆ្នាំ២០២១ នេះក្រុមអ្នកទទួលការមួយចំ នួន រីករាយ និងការកើបលុយ និងកេងចំណេញលើថវិការរបស់ជាតិ ខណៈដែលក្រុមអ្នកទទួលការទាំងនោះ បាននឹងកំពុងឃុបឃិតគ្នា ដេញថ្លៃគម្រោង ផ្លូវបេតុងអាមេមួយខ្សែរប្រវែង០.៣១២គ.មចុះតម្លៃប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន១៧ ២.០៨៣.២៤២លានរៀល? 


គម្រោងផ្លូវបេតុងអាមេមួយខែ្ស ប្រវែង ០.៣១២គ.មត្រូវបានគ្រុមហ៊ុន ស្រូយ ហ៊ាងទទួលធ្វើក្នុងតំលៃ១៦១.០០០.០០០ លានរៀល នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ?


មានអ្នកទទួលការឈ្មោះស្រូយ ហ៊ាង ក្រុម ហ៊ុនសំណង់ស្រូយហ៊ាង បានបោះលុយ ទឹកតែ ដើម្បីជាថ្នូរ ដែលក្រុមអ្នកទទួល

ការដេញថ្លៃបាន ធ្វើការបែងចែកអោយទៅអ្នកទទួលការដូចគ្នាដែលមកចូលរួមប្រ កួតប្រជែងដេញថ្លៃតែមិនបានដេញថ្លៃចុះដើម្បីធ្វើការប្រកួតប្រជែងឡើយ?


ហើយអ្វីដែលជារឿងនឹកស្មានមិនដល់នោះគេសង្កេតឃើញថា អ្នកទទួលការ ដែលមានឈ្មោះស្រូយ ហ៊ាងក្រុមហ៊ុនសំណង់ស្រូយ ហ៊ាងដែលបានដាក់ដេញថ្លៃនៅសាលាឃុំកំពង់រាបនៅព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០២១នេះបានដើរសម្របសម្រួលដើ ម្បីចចារបោះលុយទឹកតែគ្រប់អ្នកទទួល

ការដែលមកចូលរួមប្រកួតប្រជែងដេញថ្លៃ?


ប្រជាពលរដ្ឋបានអោយដឹងថាអ្នកទទួ លការ ឈ្មោះសៀង ម៉េងហ៊ ក្រុមហ៊ុនស្រូយហៀងនិងឈ្មោះហុឹម សៀន ក្រុមហ៊ុន ទ្រី ជ័យ ក្រុមហ៊ុនទាំងពីខាងលើដាក់ប៊ីតដេញថ្លៃនេះគ្រាន់តែជាការគម្រប់កិច្ចអោយក្រុមហ៊ុនសំណង់ស្រូយ ហ៊ាងតែប៉ុណ្ណោះ ដើម្បីគម្រប់កិច្ចត្រូវនិតិវិធីក្នុងការដេញ

ថ្លៃគឺប៊ីតចំនួនបីឡើងទៅគឺទទួលយកជាផ្លូវការបាន?


មហាជនងើងឆ្លល់ថាក្រុមហ៊ុនមកចូលរួមប្រកួតជែងដេញថ្លៃមានច្រើនក្រុមហ៊ុន ចុះហេតុអ្វី គម្រោងមានមួយបានជាមានតែបីក្រុមហ៊ុនខាងលើចូលរួមប្រកួតដូច្នេះទៅវិញ?


ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការដេញ ថ្លៃបានលើកឡើងថា ដំណើរការដេញថ្លៃនៅក្នុងឃុំកំពង់រាបខាងលើគឺជាវិធីចងមុងដេញថ្លៃខ្សឹបខ្សាវឃុបឃិតនិងស៊ុមគ្រលំគ្នាជាមួយក្រុមហ៊ុនផ្សេងៗដែលមកចូលរួមប្រកួតប្រជែងដាក់ដេញថ្លៃ ក្រុមហ៊ុនទាំង នេះ មុននឹងដាក់សំណើរដេញថ្លៃ ពួកគេ ជជែករឿងទឹកតែសិនជាថ្នូរមិនអោយក្រុមហ៊ុ នទាំងនោះចូលប្រកួតប្រជែងដាក់ដេញថ្លៃ?


ប្រជាពលរដ្ឋដដែលបាននិយាយទៀតថាបើសិនជានៅតែមិនមានវិធានការទប់ ស្កាត់ពីមន្ត្រីជំនាញនិងអាជ្ញាធរទេនោះ មិនដឹងជាថវិការជាតិរាប់រយរាប់ពាន់លានត្រូវបានបាត់បង់ដោយសារការឃុបឃិតគ្នាស៊ុមគ្រលំនិងគ្នាដោយក្រុមអ្នកទទួលការខាងលើនោះ?

 

ប្រជាពលរដ្ឋសូមសំណូមពរដល់អភិបាលនៃគណះអភិបាលខេត្តតាកែវមេត្តាដាក់កំលាំងចុះសេុីបអង្កេតក្រុមហ៊ុនខាងលើនេះផង?បើមិនដូច្នេះទេថវិកាជាតិត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរដោយសារជនខិលខូចមួយក្តាប់តូចទាំងនេះ?


សូមមេត្តាជួយសង្កេតមើលក្រុមហ៊ុនឈ្មោះស្រូយ ហ៊ាងសូមអភិបាលនៃគណៈអភិបា លខេត្តតាកែវនិងជំនាញមេត្តាសូមជួយពិនិត្យមើលក្រុមហ៊ុនដេញថ្លៃខាងលើនេះផង?


បើនៅតែបែបនេះបន្តទៀតគឺបំផ្លាញលុយជាតិអស់មិនតិចទេផ្លូវគ្មានស្តង់ដារធ្វើមុខខូចក្រោយដោយក្រុមហ៊ុនមួយក្តាប់តូច ប្រជាពលរដ្ឋបានលើកឡើងថាផ្លូវមិនទាន់បានធ្វើរួចផងស្រាប់តែមានការខូចបន្ត បន្ទាប់មិនដឹងជាធ្វើផ្លូវយ៉ាងម៉េចនោះទេ?


សូមសំណូមពរដល់ជំនាញពាក់ព័ន្ធសូមជួយពិនិត្យមើលក្រុមហ៊ុនដែលដេញថ្លៃផ្លូវបេតុងអាមេប្រវែង 0.៣១២ គ.មនៅស្រុកព្រៃកប្បាស ឃុំកំពង់រាបមានការឃុបឃិតគ្នាជាប្រព័ន្ធគ្មានការដេញថ្លៃប្រកួតប្រជែងគ្នានោះទេគឺមានតែក្រុមហ៊ុនដេញថ្លៃដើរសម្របសម្រួលឲ្យក្រុមហ៊ុនដូចគ្នាដើម្បីបោះលុយទឹកតែជាធ្នូកុំឱ្យមានការប្រកួតប្រជែងគ្នាទៅវិញទៅមកព្រោះក្រុមហ៊ុន ស្រូយហ៊ាង បានចងក្រុមហ៊ុនដេញថ្លៃផ្សេងៗកុំឲ្យដេញថ្លៃហេតុនេះហើយបានជាមានការសុំគ្រលុំគ្នាទៅវិញទៅមក។








0 Reviews:

Post a Comment