Friday, October 29, 2021

នៅសុខៗFacebook ប្តូរឈ្មោះក្រុមហ៊ុន ទៅជាក្រុមហ៊ុនMeta វិញ...

សាន់ហ្រាន់ស៊ីស្កូ៖ កាលពី យប់មិញនេះ នៅក្នុងការ ឡាយផ្ទាល់របស់ទំព័រ Mark Zuckerberg បានបញ្ជាក់ថា Facebook ទើ បនឹងផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុនរបស់ខ្លួនទៅ ឈ្មោះថ្មី មួយទៀតថា Meta នៅក្នុងព្រឹត្តិការណ៍ Facebook Connect ប្រ ចាំឆ្នាំ ដែលក្រុមហ៊ុន Meta នេះនឹងក្លាយជាដំបូលកម្មវិធីល្បីៗជាច្រើនដូចជា Facebook Instagram WhatsApp Messenger ជាដើម ប៉ុន្តែសូមបញ្ជាក់ផងដែរថា មិនមែនប្តូរឈ្មោះកម្មវិធី Facebook នោះឡើយ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NY Time ។


លោក Mark Zuckerberg បានបង្ហាញពីចក្ខុវិស័យរបស់ meta ដែល ដក ចេញ ពីពាក្យ metaverse មក ជាក្រុម ហ៊ុន មេរបស់ Facebook និងជាសំណុំនៃបច្ចេកវិទ្យាឌីជីថល ដើម្បី ទាក់ទងគ្នាទៅវិញទៅមក ដែលអនុញ្ញាតឱ្យអ្នកធ្វើអ្វីបានគ្រប់យ៉ាងតាមសេច ក្ដីប៉ងប្រាថ្នាតាមបែបច្នៃបង្កើតនៅលើ Meta។ សម្រាប់និយមន័យ Metaverse របស់ក្រុមហ៊ុន Meta វិញបាន សរសេរ នៅលើវេបសាយផ្លូវការរបស់ខ្លួនថា គឺជាការវិវត្តន៍ថ្មីនៃបណ្តាញទំ នាក់ទំនងសង្គម ដោយក្រុមហ៊ុននេះនឹងផ្ដោតលើការធ្វើយ៉ាងណាឱ្យ Meta verse ក្លាយទៅជារឿងពិត ដែល មនុស្សគ្រប់ គ្នាអាច ប្រើប្រាស់បាន ហើយឈ្មោះនេះនឹងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តសម្រាប់អនាគតមួយនេះ។


លើសពីនេះ ខ្លឹម សារខាង ក្រោម នឹង បង្ហាញ ពីអ្វីដែល Mark Zuckerberg បានចែករំលែកស្ដីអំពីចក្ខុវិស័យ ដែលបង្កើត Me taverse ឡើង ព្រមទាំងបង្ហាញពីសក្តានុពលសង្គមពេញលេញមួយនៃ metaverse នាពេលអនាគត ដែលក្នុងនោះរួមមាន Horizon Home, Messenger calls in VR, Gaming, Presence Platform និង Spark AR updates ជាដើម៕








0 Reviews:

Post a Comment